មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មពោតក្រហម នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ចេញ​ផ្សាយ ៣០ សីហា ២០២៤
158

ថ្ងៃទី៣០ខែសីហា ឆ្នាំ២០២៤ក្រុមការងារ ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនបានចូលរួមសម្រប់សម្រួល មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មពោតក្រហម នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមអធិបតីភាព: ១.លោកស្រី ស្រី ចាន់អេង អភិបាល រងស្រុកសាលាក្រៅ ២.លោក ជា យ៉ុន មេឃុំស្ទឹងត្រង់ ៣.កញ្ញាអ៊ុក លង្កា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិននិងកសិករដាំពោត ចូលរួមសរុបចំនួន ៦៧នាក់ ស្រី៣៦ នាក់ លទ្ធផលនៃមហាសន្និបាត៖ – ប្រកាសអំពីសមាសភាពក្រុមប្រឹក្សាភិបាលចំនួន ៥រូប (ស្រី ២រូប) និងគណៈកម្មាធិការត្រួតពិនិត្យចំនួន ៣រូប (ស្រី ១រូប) ដែលត្រូវបានបោះឆ្នោតជ្រើសរើស – អនុម័តឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មស្ទឹងត្រង់មហាសាមគ្គី” – អនុម័តទីស្នាក់ការជាបណ្ដោះអាសន្នរបស់សហគមន៍ នៅក្នុងភូមិកូនដំរីក្រោម – ណែនាំអំពីពាក្យសុំចូលជាសមាជិកសហគមន៍កសិកម្ម និងអនុម័តប្រាក់ទិញភាគហ៊ុនចំនួន ៣០,០០០៛/ហ៊ុន រីឯប្រាក់សមាជិកភាពចំនួន ១០,០០០៛/គ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter