ក្រុមការងារ កម្មវិធីAspire-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានចុះប្រជុំផ្សព្វផ្សាយ ច្បាប់និងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគំរូសម្រាប់សហគមន៍កសិកម្មនៅ ភូមិបតាំស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន។
ចេញ​ផ្សាយ ៣០ សីហា ២០២៤
105

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារកម្មវិធីAspire-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានចុះប្រជុំផ្សព្វផ្សាយច្បាប់និងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគំរូសម្រាប់សហគមន៍កសិកម្ម ក្រោមអធិបតីភាព: លោក ស្រី មៀច ផាន់ណារ៉ុង ចៅសង្កាត់រងបរយ៉ាខា។ ដោយមានការចូលរួមពីលោកមេភូមិ និងកសិករចិញ្ចឹមមាន់ សរុបចំនួន ៦៧នាក់ ស្រី ២៣នាក់ ។ ជាលទ្ធផលដូចខាងក្រោម៖ -ផ្សព្វផ្សាយ ច្បាប់និងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគំរូសម្រាប់សហគមន៍កសិកម្ម -ជ្រើរើសគណៈកម្មការរៀបចំបង្កើតសហគមន៍កសិកម្ម ៥រូប ជ្រើសរើសចេញពីសមាជិកក្រុមដែលមានបំណងបង្កើតសហគមន៍កសិកម្ម -បានពិភាក្សាជ្រើសរើស បេក្ខាភាព សម្រាប់ឈរឈ្មោះ ជាបេក្ខភាពក្រុមប្រឹក្សាភិបាលចំនួន០៩នាក់ និងគណៈកម្មាធិការត្រួតពិនិត្យ ចំនួន០៧នាក់។ -បានត្រៀមឈ្មោះ ស្លាកសញ្ញា និងអសយដ្ឋានAC, -បានត្រៀមឯកសារសម្រាប់ មុខរបរ, ផែនការជំនួញរបស់ AC។

ចំនួនអ្នកចូលទស្សនា
Flag Counter