លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនបានអញ្ជើញចូលរួម ជាគណៈអធិបតី កម្មវិធីមហាសន្និបាតវិសាមញ្ញលើក១ ឆ្នាំ២០២៤ សហគមន៍កសិកម្ម ប៉ៃលិនពន្លឺ្មថ្មី នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ចេញ​ផ្សាយ ០២ កញ្ញា ២០២៤
52

នៅព្រឹកថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២៤ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនបានអញ្ជើញចូលរួម ជាគណៈអធិបតី កម្មវិធីមហាសន្និបាតវិសាមញ្ញលើក១ ឆ្នាំ២០២៤ សហគមន៍កសិកម្ម ប៉ៃលិនពន្លឺថ្មី នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន កម្មវិធីនេះក៍មានការចូលរួម ពីលោក នឹម អឿន ចៅសង្កាត់ប៉ៃលិន លោកប៊ូយ ធៀង ប្រការិយាល័យសេដ្ឋកិច្ចអភិវឌ្ឍន៍សហគមន៍ លោក ប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត និងក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងសមាជិកសហគមន៍កសិកម្មសរុបចំនួន ៤៥នាក់ ក្នុងនោះស្រី ២៥នាក់។ កម្មវិធី និងរបៀវារដូចខាងក្រោម៖ ១.របាយការណ៍សង្ខេបពីស្ថានភាពរបស់សហគមន៍ ២.ផ្សព្វផ្សាយកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម ៣.លក្ខ័ន្តិក: និងបទបញ្ជារបស់សហគមន៍ ៤.អនុម័ត ក្នុងការបញ្ចូលសមាជិកថ្មី ៥.រៀបចំផែនការបន្តរបស់សហគមន៍។

ចំនួនអ្នកចូលទស្សនា
Flag Counter