លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនបានអញ្ជើញចូលរួម ជាគណៈអធិបតី មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មពោតក្រហម នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ចេញ​ផ្សាយ ០៣ កញ្ញា ២០២៤
57

នៅព្រឹកថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០២៤ក្រុមការងារ ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនបានចូលរួមសម្រប់សម្រួល មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មពោតក្រហម នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ក្រោមអធិបតីភាព៖ ១.លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ២.លោក ចក់ រិទ្ឋី អភិបាលរងក្រុងប៉ៃលិន ៣.លោក សួស សុខា សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ៃលិន ៤.លោក សួស សារី ទីប្រឹក្សាកម្មវិធី ASPIRE-AT និងកសិករដាំពោត ចូលរួមសរុបចំនួន ៦៧នាក់ ស្រី៣៦ នាក់ លទ្ធផលនៃមហាសន្និបាត៖ – ប្រកាសអំពីសមាសភាពក្រុមប្រឹក្សាភិបាលចំនួន ៥រូប (ស្រី ២រូប) និងគណៈកម្មាធិការត្រួតពិនិត្យចំនួន ៣រូប (ស្រី ២រូប) ដែលត្រូវបានបោះឆ្នោតជ្រើសរើស – អនុម័តឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មពោតក្រហមទឹកផុសសាមគ្គឺ” – អនុម័តទីស្នាក់ការជាបណ្ដោះអាសន្នរបស់សហគមន៍ លោក ស្រី វ៉ាត ចន្នី នៅក្នុងភូមិពេជ្រគីរី – ណែនាំអំពីពាក្យសុំចូលជាសមាជិកសហគមន៍កសិកម្ម និងអនុម័តប្រាក់ទិញភាគហ៊ុនចំនួន ៥០,០០០៛/ហ៊ុន រីឯប្រាក់សមាជិកភាពចំនួន ១០,០០០៛/គ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter