លោក វ៉ុង វ៉ន ប្រធានការិយាល័យនីតិកម្ម និងសហការី ចុះធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម ចំនួន០៥ដេប៉ូ នៅស្រុកសាលាក្រៅ
ចេញ​ផ្សាយ ០៥ កញ្ញា ២០២៤
71

ថ្ងៃពុធ០២កើត ខែភទ្របទ  ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ មន្ត្រីជំនាញនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ចុះធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្មបានចំនួន០៥ដេប៉ូនៅស្រុកសាលាក្រៅខេត្តបៃ៉លិនដោយពិនិត្យឃើញថា:
-ទាំង០៥ដេប៉ូនេះមានវិញ្ញាបនបត្រ ឆ្លងវគ្គអប់រំសមត្ថភាពវិជ្ជាជីវ:ត្រឹមត្រូវ។
-បានណែនាំដេប៉ូមុនយកថ្នាំកសិកម្ម និងជីកសិកម្មពីក្រុមហ៊ុនណាមួយមកដាក់លក់ត្រូវពិនិត្យមើលបញ្ជិកា និងសុពលភាពប្រើប្រាស់ឲ្យបានត្រឹមត្រូវដើម្បីការពារបាននូវផលប្រយោជន៍ទាំងអ្នកលក់និងអ្នកប្រើប្រាស់។ 
-បានណែនាំដេប៉ូឲ្យជួយផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីវិធានសុវត្ថិភាពក្នុងការប្រើប្រាស់ ការបោះចោលសំណល់ និងសំបកវេចខ្ចប់ថ្នាំកសិកម្ម និងជីកសិកម្មដល់កសិករ។
-បានណែនាំដេប៉ូ ពីវិធានការសុវត្ថិភាព របៀបតាំងលក់​ របៀបទុកដាក់ថ្នាំកសិកម្ម និងជីកសិកម្មឲ្យបានត្រឹមត្រូវ។
-ស្រង់តម្លៃជី ថ្នាំកសិកម្ម
-ការចុះអធិការកិច្ចខាងលើពុំជួបបទ ល្មើសនោះទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter