ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤
ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន
កម្មវិធីទី១ ៖ ជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនូវលទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម និងសំណូមពរ
កម្មវិធីទី២ ៖ ពិនិត្យការដាំដុះបន្លែស្លឹក របស់កសិករ នៃបណ្ដុះអាជីវកម្មបន្លែ ភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
កម្មវិធីទី៣ ៖ ពិនិត្យការ ដំាដុះបន្លែចម្រុះរបស់សមាជិកសហគមន៍កសិកម្មរតនក្រចាប់មានជ័យ ដែលស្ថិតនៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
កម្មវិធីទី៤ ៖ ចុះអន្តរាគមន៍ព្យាបាលសត្វគោ ដែលកើតជំងឺ (FMD) និងជម្ងឺ (LSD) នៅភូមិសួរស្ដី សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។