ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ២០២៤ លោក សួស សារី ទីប្រឹក្សាកម្មវិធីAspire-ATខេត្តប៉ៃលិន លោក កែវ ចាន់តារ៉ា ប្រធានការិយាល័យ អភិវឌ្ឍន៍សហគមន៍កសិកម្មនិងមន្រ្តីកិច្ចសន្យា១ រូប បានចុះសម្របសម្រួលពិភាក្សារៀបចំកសាងផែនការអាជីវកម្ម សម្រាប់សហគមន៍កសិកម្ម និងផែនការចំណាយរបស់សមាជិកលើផលិតកម្មដំណាំមៀនប៉ៃលិន នៅសហគមន៍កសិកម្ម ផលិតផលមៀនអូរតាវ៉ៅសែនជ័យ ស្ថិតនៅភូមិ ប៉ាងរលឹម សង្កាត់ អូរតាវ៉ៅ ក្រុង ប៉ៃលិន ដែលមានអ្នកចូលរួមសរុប ២២ នាក់ស្រ្តី០៤នាក់។ +ជាលទ្ឋផល -បានរំលឹកជម្រាបជូនពីកម្មវិធី កម្មវិធីAspire-AT -បានពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយក្នុងផលិតកម្មដំណាំមៀនប៉ៃលិន ដូចជា៖ បញ្ហាខ្វះទុនផលិត បញ្ហាខ្វះបច្ចេកថែរទាំ បញ្ហាទីផ្សារ និងស្តង់ដា បញ្ហាជីថ្នាំមិនសូវមានគុណភាព បញ្ហាកិច្ចសន្យាទិញលក់មិនច្បាស់លាស់ និងបញ្ហាខ្វះខាតទឹកស្រោចស្រព្វ -បានពិភាក្សា វិភាគសេដ្ឋកិច្ចលើផលិតកម្មដំណាំមៀនប៉ៃលិន (គណនាចំណូល ចំណាយ ចំណេញ ខាត ក្នុងទំហំផ្ទៃដី១ហិកតា) -បានពិភាក្សា និងបំផុសដល់កសិករអោយចូលរួមគ្រប់គ្នាក្នុងការរៀបចំផែនការ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកើតមាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម