កម្មវិធីAspire-AT ខេត្តប៉ៃលិន កិច្ចប្រជុំសម្របសម្រួលពិភាក្សារៀបចំកសាងផែនការអាជីវកម្ម សម្រាប់សហគមន៍កសិកម្ម និងផែនការចំណាយរបស់សមាជិកលើផលិតកម្មច្រវ៉ាក់រម្លៃពោរក្រហម នៅសហគមន៍កសិកម្ម រស្មីសាមគ្គីឃុំអូរអណ្តូង
ចេញ​ផ្សាយ ០៤ ធ្នូ ២០២៤
124

ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ២០២៤ លោក សួស សារី ទីប្រឹក្សាកម្មវិធីAspire-ATខេត្តប៉ៃលិន លោក កែវ ចាន់តារ៉ា ប្រធានការិយាល័យ អភិវឌ្ឍន៍សហគមន៍កសិកម្ម លោក ឆុង វ៉ៃ ប្រធានការិយាល័យកៅស៊ូ បានចុះសម្របសម្រួលពិភាក្សារៀបចំកសាងផែនការអាជីវកម្ម សម្រាប់សហគមន៍កសិកម្ម និងផែនការចំណាយរបស់សមាជិកលើផលិតកម្មច្រវ៉ាក់រម្លៃពោរក្រហម នៅសហគមន៍កសិកម្ម រស្មីសាមគ្គីឃុំអូរអណ្តូង ស្ថិតនៅភូមិ ស្រះពីរ ឃុំអូរណ្តូង ស្រុកសាលាក្រៅ ដែលមានអ្នកចូលរួមសរុប ១៥ នាក់ស្រ្តី០៤នាក់។ +ជាលទ្ឋផល -បានរំលឹកជម្រាបជូនពីកម្មវិធី កម្មវិធីAspire-AT -បានពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយក្នុងផលិតកម្មដំណាំពោតក្រហម ដូចជា៖ បញ្ហា អាកាសធាតុ បញ្ហាខ្វះទុនផលិត បញ្ហាខ្វះបច្ចេកថែរទាំ បញ្ហាទីផ្សារ និងស្តង់ដា បញ្ហាជីថ្នាំមិនសូវមានគុណភាព បញ្ហាកិច្ចសន្យាទិញលក់មិនច្បាស់លាស់ និងបញ្ហាទឹកស្រោចស្រព្វ -បានពិភាក្សា វិភាគសេដ្ឋកិច្ចលើផលិតកម្មដំណាំពោតក្រហម(គណនាចំណូល ចំណាយ ចំណេញ ខាត ក្នុងទំហំផ្ទៃដី១ហិកតា) -បានពិភាក្សា និងបំផុសដល់កសិករអោយចូលរួមគ្រប់គ្នាក្នុងការរៀបចំផែនការ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកើតមាន។

ចំនួនអ្នកចូលទស្សនា
Flag Counter